អតីតកីឡាករយុវជន របស់ក្លឹបមេឃខៀវ Man City និង PSV បានសម្រេចចិត្តជ្រើស យកការបន្តអាជីពរបស់ខ្លួន ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការហើយថា បន្ទាប់ពីបានបញ្ចប់កុងត្រា ជាមួយនឹងHertha Berlin និងផ្ទេរមកដល់ទឹកដី Emiratesកាលពីថ្ងៃម្សិលមិញ។
កីឡាករ Omar Rekik មានវ័យទើបតែ១៩ឆ្នាំ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Hertha Berlin គឺនឹងត្រូវចូលរួមជាមួយ នឹងឈុតអាយុ២៣ឆ្នាំរបស់ Arsenal ជាមុនសិនបន្ទាប់ពីបានចុះកុងត្រា ដែលជឿជាក់ថា មានតម្លៃប្រមាណជា៥៤ម៉ឺនផោន ។
លោក Mikel Arteta បានប្រកាសអះអាង អំពីដំណឺងនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀង ត្រូវបានធ្វើឡើង រួចរាល់ហើយប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា Omar ត្រូវបានក្លឹប តាមដានអស់រយៈពេលជាយូរ មកហើយហើយគាត់ គឺជាកីឡាករដែលនឹងមានអនាគតល្អ នាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី