ខេត្តកែវ ៖ ក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវវែង លើកពានរង្វាន់ នៃការប្រកួតកីឡាប៉េតង់មិត្តភាព ជនពិការភាពលើកទី១ ដើម្បីអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ ៧មករា ដែលរៀបចំដោយសមាគមប៉េតង់ មិត្តភាពកម្ពុជា ក្រោមការសហការជាមួយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅទីក្រុងជូនកែវ ខេត្តតាកែវនាថ្ងៃទី៧ ខែមកា ឆ្នាំ២០២១ ។
លោកស្រី អ៊ុ ចន្ទ្រា គណៈកម្មការរៀបចំការ ប្រកួត បាននិយាយថា ការប្រកួតលើកនេះ មានគណៈកម្មការ ដាក់តែវិញ្ញាសាគូចម្រុះ បុរសនារី ដូច្នេះក្រុមដែលគ្រងតំណែងជើងឯក បានទៅលើក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវវែង ជើងឯករងបានទៅលើក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង ចំណែកចំណាត់ថ្នាក់លេខ៣ និងលេខ៣ផ្ទួនបានទៅលើ ក្លិបប៉េតង់កីឡាស្រុកស្វាយ អន្ទរខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការ ភាពខេត្តបាត់ដំបង ។
លោកស្រីបានបន្តថា ការប្រកួតខាងលើនេះ មានប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជនពិការចូលរួមពីក្លិប និងសមាគមកីឡាប៉េតង់៩ រាជធានីខេត្តក្រុង នៅទូទំាងប្រទេសកម្ពុជាចំនួន៤៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីជនពិការ៣៤នាក់ កីឡាការិនីជនពិការ៦នាក់ ។
ក្លិប និងសមាគមកីឡាប៉េតង់៩រួមមាន ក្លិបប៉េតង់កីឡាស្រុកស្វាយ អន្ទរខេត្តព្រៃវែង ក្លិបប៉េតង់ជនពិការភាពខេត្តបាត់ដំបង ក្លិបប៉េតង់មិត្តភាពកម្ពុជាខេត្តតាកែវ ក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង ក្លិបប៉េតង់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានេះជ័យ ក្លិបប៉េតង់មន្ទីរសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវវែង ក្លិបប៉េតង់ជនពិការភាពខេត្តកំពង់ស្ពឺ ក្លិបប៉េតង់ដំរីជាន់ខ្លាខេត្តកំពង់ធំ និងក្លិបប៉េតង់អង្កការជន ពិការរាជធានីភ្នំពេញ៕
ដោយ៖លី ភីលីព



