ភ្នំពេញ ៖ ក្រុមកីឡាការិនីមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះលើក្រុមកីឡាការិនី ក្រសួងការពារជាតិ (ក្រុម១) ក្នុងលទ្ធផល២សិតទល់០ នាវគ្គផ្តាច់ព្រ័ត្រលើវិញ្ញា សានារី ២នាក់ ទល់ ២នាក់នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា មានការគាំទ្រថវិកាដោយក្រសួង អប់រំយុវជន និង កីឡា ។
សម្រាប់វិញ្ញាសានារី ២នាក់ ទល់ ២នាក់ម្ចាស់មេដាយមាស បានទៅលើក្រុមកីឡាការិនីមជ្ឈ មណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ មេដាយប្រាក់ បានទៅលើក្រុមកីឡាការិនី ក្រសួងការពារជាតិ និងមេដាយសំរិទ្ធក្រុមកីឡាការិនី ក្រសួងការពារជាតិ(ក្រុម១) និងមេដាយកិត្តិយស បានទៅលក្រុមកីឡា ការិនីក្រសួងមហាផ្ទៃ។ ចំណែកវិញ្ញាសា២នាក់ ទល់ ២នាក់បុរសវិញ ក្រុមកីឡាករក្រសួងមហាផ្ទៃ ប៉ះក្រុមកីឡាករក្រសួងការពារជាតិ វគ្គផ្តាច់ព្រ័ត្រនាសៀលនេះ ហើយមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាករមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងមេដាយកិត្តិយស បានទៅលក្រុមកីឡាករដេអិន ។
ដោយឡែកវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរសក្រុមកីឡាករ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ប៉ះក្រុមកីឡាករក្រសួងការពារជាតិវគ្គផ្តាច់ព្រ័ត្រនាសៀលនេះ ចំពោះមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាករដេអិន និងមេដាយកិត្តិយសបាន ទៅលក្រុមកីឡាករក្រសួងមហាផ្ទៃ ។
ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាល់៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ដែលមានក្លិប និងសមាគមកីឡាសីដក់ចំនួន៥ចូលរួម គឺសមាគមកីឡាសីដក់ក្រសួងមហាផ្ទៃ សមាគមកីឡាសីដក់ក្រសួងការពារជាតិ សមាគមកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម សមាគមកីឡាសីដក់យុវខេមរា និងសមាគមកីឡាសីដក់ដេអិន ៕ដោយ៖លី ភីលីព



