កីឡា

ការប្រកួតកីឡា កាយសម្ព័ន្ធជើឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ ចាប់ផ្តើមនៅពាក់ កណ្តាលខែមករានេះ

ភ្នំពេញ ៖ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ របស់សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡានោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រកាសជាផ្លូវការរៀបចំការ ប្រកួតជ្រើសរើសជើឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ (សាលដំបូលទូកចាស់ ) បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍សហគមន២៨ វិច្ឆិកានៃមេរោគCOVID-19 ។

លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ពហុកីឡដ្ឋានជាតិ (សាលដំបូលទូកចាស់ ) ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងជាលទ្ធផលជ្រើសរើស សម្រាប់ការប្រមូលផ្ដុំឆ្នាំ២០២១ ជាមួយនឹងការត្រៀមលក្ខណៈទៅហ្វឹកហាត់នៅសាធារណៈរដ្ឋប្រជាមានិតចិនឆ្នាំ២០២១ នាពេលខាងមុខ ក៏ដូចជាការត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានាផងដែរ ។

លោកបានបន្តថា ចំពោះការប្រយុទ្ធប្រឆាំង និងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កម្ដៅ និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន ។
ហើយឆ្នាំនេះសហព័ន្ធ ដាក់ចំនួន២វិញ្ញាសាធំៗ គឺវិញ្ញាសាកាយសម្ព័ន្ធអាទិស្ទិក(Men Artistic Gymnastics) ដោយចែកចេញជា ៨វិញ្ញាសាតូចទៀត និងវិញ្ញាសាកាយសម្ព័ន្ធ អាអេរ៉ូប៊ិកបរុសនារី (Menand women Aerobic Gymnastic) ចែកចេញជា៥វិញ្ញាសាតូចទៀត ៕

Most Popular

To Top