កីឡា

Messi ៤គ្រាប់២ប្រកួត ចុងក្រោយ

ពិតជាអស្ចារ្យក្នុងការប្រកួតជ័យជំនះលើក្រុម Granada កាលពីយប់មិញក្រោយពេលដែល Messi អាចរកបាន២គ្រាប់ ដើម្បីបញ្ចប់លទ្ធផលទៅ Barcelona ស៊ុតបាន៤គ្រាប់ទល់នឹង០។

២គ្រាប់របស់ Messi គឺជាគ្រាប់បាល់ទី៤ហើយដែល Messi រកបានក្នុងការប្រកួត២ដងចុងក្រោយនេះ ហើយក៏បានធ្វើឲ្យគាត់ឡើងទៅកំពូលតារាងនៃកីឡាករ ដែលរកគ្រាប់បាល់បានច្រើនបំផុតនៅរដូវកាលនេះផងដែរ។

៤គ្រាប់ដែលរកបានដោយកីឡាករ Griezmann ចំនួន២គ្រាប់ ដោយមួយគ្រាប់នៅនាទីទី១២ និងមួយគ្រាប់ទៀតនៅនាទីទី៦៣ដោយឡែក ១គ្រាប់ដំបូងរបស់ Messi រកបាននៅនាទីទី៣៥និង១គ្រាប់ទៀត រកបាននៅនាទីទី៤២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top