PSG អាចត្រឡប់មកប្រកួតវិញ ដោយជ័យជំនះយ៉ាងអស្ចារ្យ ទៅលើក្រុម Brest កាលពីយប់មិញនៅក្នុងទឹកដី Parc de Princeរបស់ខ្លួន
ដោយក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ និងជាជ៏យជំនះដំបូង ក្នុងនាមជាគ្រូបង្វឹកថ្មី លោក Pochettino ផងដែរ។
៣ពិន្ទបានធ្វើឲ្យក្រុម របស់លោក Pochettino រំកិលទៅមុខបន្តិចឈរ នៅក្បែរក្រុមកំពូលតារាង Lyon ។ប្រកួតដំបូងរបស់លោក Pochettino
បានត្រឹមស្មើជាមួយនឹង Saint-Etienne ប៉ុណ្ណោះប៉ុន្តែទំរង់លេងប្រកួតទី២ នេះបានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
គ្រាប់បាល់ទី១ កើតឡើងតាំងតែពីនាទីទី១៦ ប៉ុន្តែបានបន្តដល់ចប់តង់ទី១ នៅតែមិនមានគ្រាប់បាល់បន្ថែមកើតឡើង។ការប្រកួតចូលមកដល់តង់ទី២
ទើប Icardi រកបន្ថែមបាន១គ្រាប់ទៀត នៅនាទីទី៨១ និងបញ្ចប់១គ្រាប់ចុងក្រោយ ដោយ Sara នៅនាទីទី៨៣៕
ប្រែសម្រួល៖ស៊ុនលី