បរទេស៖កីឡាករខ្សែ ប្រយុទ្ធបារាំងវ័យក្មេង Camavinga អាចទទួលយកក្តីរីករាយយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួនរដូវកាលលើកដំបូង របស់ខ្លួនជាមួយនឹង Rennes កាលពីឆ្នាំទៅនិងថែមទាំង បានជួយឲ្យក្លឹបឡើងទៅលេងនៅChampion League បានថែមទៀតផង ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី កីឡាករ Eduardo Camavinga បាននិយាយបញ្ជាក់ច្បាស់ ហើយនាពេលចុងក្រោយនេះថាគាត់នឹងមិនសម្រេចចិត្តណាមួយទៅលើអនាគត របស់ខ្លួនឡើយនៅពេលដែលរដូវកាលនេះ នៅមិនទាន់ចប់នៅឡើយខណៈដែលព័ត៌មាន
នៃការផ្ទេរចេញចេះតែបន្ត។
ក្រៅតែពីក្លឹប Bayern Munich ហើយនោះសូម្បីតែក្លឹប PSG, Juventus និង Real Madrid ក៏សុទ្ធតែជាអ្នកកំពុងតាមដានចង់បានកីឡាករខ្សែ ប្រយុទ្ធរូបនេះដូចគ្នាដែរ៕
ប្រែសម្រួល៖ស៊ុនលី
