តូក្យូ ៖ រដ្ឋាភិបាលក្រុងតូក្យូ បានប្រកាសជាផ្លូវការថា ព្រឹត្តិការណ៍ពិព័រណ៌ ចន្លុះភ្លើងគប់អូឡាំពិក ទីក្រុងតូក្យូ នាពេលខាងមុខនេះ នៅជុំវិញរដ្ឋធានីជប៉ុន ត្រូវបានពន្យារពេល ដើម្បីកាត់បន្ថយលំហូរប្រជាជន និងការរីករាលដាលបន្ថែមទៀត នៃមរោគ COVID-១៩ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ចន្លុះភ្លើងគប់នេះ ត្រូវបានដាក់តាំងបង្ហាញ នៅតាមក្រុងមួយចំនួននៅចុងឆ្នាំមុន ហើយការតាំងពិព័រណ៍គ្រោង នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែជាស្ថានភាពបន្ទាន់ សម្រាប់ទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ រដ្ឋាភិបាល បានជ្រើសរើសពន្យារពេលការបង្ហាញ ទាំងអស់រហូតដល់ នៅចុងខែ ៕
ដោយ៖លី ភីលីព



