ជើងខ្លាំង Inter Milan យប់មិញនេះ បានត្រឹមស្មើជាមួយនឹង Roma ប៉ុណ្ណោះនៅក្រៅទឹកដីរបស់ខ្លួន ទោះបីជា Skriniar និង Hakimi អាចរកបាន
១គ្រាប់ម្នាក់ជួយក្រុមក្តី។
Roma អាននាំមុខមុន តាំងតែពីនាទីទី១៧ ដោយកីឡាករ Pellegrini និង១គ្រាប់ចុងក្រោយនៅចុងម៉ោង ដោយកីឡាករ Mancini មុនការប្រកួតត្រូវបានបញ្ចប់
ហើយក្រុមទាំងបានត្រឹមចែកគ្នា ១ពិន្ទុត្រឡប់ទៅផ្ទះវិញរៀងខ្លួន។
ទោះបីជាយ៉ាងណាក្តី Inter Milan នៅតែអាចឈរនៅលេខរៀងទី២ដដែល បន្ទាប់ពី AC Milan ដែលមាន៣៧ពិន្ទុ ហើយចំណែកឯ Roma បានត្រឹមលេខរៀងទី៣
មាន៣៤ពិន្ទុឈរពីលើ Juventus ដែលមាន៣៣ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី