យើងបានឃើញគ្រប់គ្នាហើយថា កីឡាករដាណឺម៉ាក Eriksen មិនបានឈានទៅដល់ចំណុចដែលបានរំពឹងទុកនោះឡើយចាប់តាំងតែ ពីបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Inter Milan ពីក្លឹប Spurs។
គ្រូបង្វឹកដាណឺម៉ាកលោក Kasper Hjulmand បានធ្វើការរិះគន់ចំៗទៅលើក្លឹប Inter Milan ថាបានខ្ជះខ្ជាយខ្សែបម្រើដ៏ល្អម្នាក់និងសមត្ថភាពរបស់គាត់ ទៅបានត្រឹមជាកីឡាករអង្គុយ នៅកៅអីបម្រុងទៅវិញ។
គួរឲ្យដឹងថា Eriksen ទើបបានចូលរួមជាមួយនឹងក្លឹប Inter Milan ពីអង់គ្លេសកាលពីខែមករាប៉ុណ្ណោះប៉ុន្តែមិនអាចបង្ហាញទំរង់លេងល្អដូចកាលគ្រានៅ Spurs ឡើយហើយត្រូវបានសារព័ត៌មានជាច្រើនចេញផ្សាយថានឹងអាចឈានទៅដល់ការចាកចេញពីក្លឹបនៅអ៊ីតាលីនេះទៀតផង៕
ប្រែសម្រួល៖ស៊ុនលី