ក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ គូប្រជែង Liverpool ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ក្នុងខែនេះ។
United បានឡើងមកកាន់ជុំទី៤ បន្ទាប់ពីបានយកឈ្នះ Watford ១-០ ខណៈ Liverpool ឈ្នះលើ Aston Villa ៤-១។ ក្រុមមកពី League Two គឺ Cheltenham Town ត្រូវទទួលក្រុមរបស់លោក Pep Guardiola គឺ Manchester City។
សម្រាប់ការប្រកួតនៃជុំនេះនឹងលេងនៅថ្ងៃទី២៣-២៤ ខែ មករានេះ។ ជារឿងចៃដន្យមែនទែន ក្រុមជើងខ្លាំងក្នុង Premier League ទាំងពីរគឺ Man Utd និង Liverpool ត្រូវមានភារកិច្ចលេងជាមួយគ្នាក្នុងលីគនៅចុងសប្ដាហ៍នេះ។ វាមានន័យថាក្នុងខែមករានេះ ពួកគេប៉ះគ្នា២ដង។
ខាងក្រោមជាក្រុមត្រូវជួបគ្នាក្នុងជុំទី៤ពាន FA Cup
- Cheltenham Town v Manchester City
- Bournemouth v Crawley Town
- Swansea City v Nottingham Forest
- Manchester United v Liverpool
- Southampton/Shrewsbury v Arsenal
- Barnsley v Norwich
- Chorley v Wolves
- Millwall v Bristol City
- Brighton v Blackpool
- Wycombe v Tottenham
- Fulham v Burnley
- Sheffield United v Plymouth
- Chelsea v Luton
- West Ham v Doncaster
- Brentford v Leicester
- Everton v Sheffield Wednesday
ប្រភព៖sabay