the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធម្នាក់ របស់ក្លឹប Sassuolo ដែលកំពុងលេងខ្ចីជើងឲ្យក្លឹប Genoa គឺកំពុងត្រួសត្រាយផ្លូវ ក្នុងការអាចធ្វើដំណើរមកចូលរួម
ជាមួយនឹងក្លឹប Juventus នៅទឹកដី Turinនាពេលខាងមុខនេះ។
ក្លឹប Juventus ត្រូវបានគេជឿជាក់ថា កំពុងតែព្យាយាមរុញច្រាន កិច្ចពិភាក្សាដោះដូរជាមួយនឹងកីឡាករ Gianluca Scamacca ឲ្យមានល្បឿនទៅមុខ បន្ថែមទៀតខណៈដែល Paulo
Dybala ត្រូវបានគេដឹងថាសម្រាកព្យាបាល របួសរយៈពេលវែងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្លឹបជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ថាកីឡាករ Dybala បានធ្វើការវិះកាត់ជោគជ័យ នៅក្បាលជង្គង់ខាងឆ្វេង ប៉ុន្តែពេលវេលា សម្រាប់អាច ត្រឡប់មកជួយក្លឹបវិញ គឺមានចន្លោះពី១៥ទៅ២០ថ្ងៃ ៕
ប្រែសម្រួល៖ស៊ុនលី