ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សា កីឡាកងយោធពលខេមរភូមិន្ទ និងសមាជិកក្រុមប្រឹក្សាកីឡា លើការងារទទួលបន្ទុក ស្ថាប័ន-កងឯកភាព នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ច ប្រជុំក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។
ក្នុងកិច្ចប្រជុំនេះ មានការកែសម្រួលសមាសភាព ក្រុមប្រឹក្សាកីឡាកង យោធពលខេមរភូមិន្ទ ការស្នើសុំកែសម្រួលលក្ខន្តិកៈ ក្រុមប្រឹក្សាកីឡាកង យោធពលខេមរភូមិន្ទ កិច្ចពិភាក្សាកែសម្រួលលក្ខន្តិកៈ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ តែងតាំងគណៈកម្មការកិត្តិយស និងតែងតាំងទីប្រឹក្សា និងស្នើសុំកែ សម្រួលតែងតាំង សមាសភាពប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មការនានា ចំណែកមកស្នើសុំដាក់បញ្ចូល បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស -សាកលវិទ្យាល័យការពារជាតិ និងកងពលធំលេខ២-កងពលធំលេខ៣ ក្នុងរចនាសម្ព័ន្ធក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទ និងប្រគល់ភារកិច្ច ជូនសមាជិកក្រុមប្រឹក្សាកីឡា លើការងារទទួលបន្ទុក ស្ថាប័ន-កងឯកភាព ៕