លោក Ole Gunnar Solskjaer បាននិយាយថា ការធ្វើដំណើរទៅលេង ជាមួយ Liverpool នៅសប្ដាហ៍នេះនឹងក្លាយជាការសាកល្បងដ៏អស្ចារ្យសម្រាប់ មហិច្ឆតាលើកពាននៃក្រុមរបស់លោក។
គ្រាប់បាល់នាទី៧១របស់ Paul Pogba គ្រប់គ្រាន់ឲ្យ Manchester United យកឈ្នះលើ Burnley ១-០ ទទួលបាន៣ពិន្ទុ។ ជ័យជម្នះនេះ ពួកគេបានឡើងកំពូលតារាង Premier League ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ។
ប្រកួតបន្ទាប់បិសាចក្រហម ត្រូវធ្វើដំណើរទៅកីឡដ្ឋាន Anfield ដែលជាកន្លែង United មិនធ្លាប់ឈ្នះសោះចាប់តាំងពីខែ មីនា ឆ្នាំ ២០១៦។ Solskjaer បាននិយាយថា ក្រុមរបស់លោកនឹងទៅទីនោះដោយទំនុកចិត្ត។
មុនការប្រកួតមកដល់ Solskjaer បញ្ជាក់ជំហររបស់ខ្លួនថា ក្រុមពិតជាមានក្ដីរំភើប និងរីករាយទោះស្ថិតនៅទីកន្លែងណាក៏ដោយ។ ពួកគេដឹងថាពេលនេះពួកគេនៅទីណា ហើយដឹងច្បាស់ Liverpool ជាក្រុមខ្លាំងក្នុងប្រទេស ជាម្ចាស់ជើងឯកឆ្នាំមុន។ នេះគឺជាការធ្វើតេស្ដសាកល្បងដ៏អស្ចារ្យសម្រាប់ Man Utd។ បញ្ជាក់ថា United គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពី Liverpool៕
ប្រភព៖sabay