គ្រូបង្វឹករបស់ក្លឹប Spurs លោក Jose Mourinho ថ្លែងទៅកាន់ក្រុមអ្នកកាសែត មុនពេលនៃការប្រកួតប៉ះនឹងក្រុម Fulham អំពីពាក្យពេជរបស់កីឡាករ Mesut Ozil កាលពីថ្ងៃ
ម្សិលមិញ ពិតជាបានធ្វើឲ្យអ្នកគាំទ្រ ក្លឹបពេញចិត្តយ៉ាងខ្លាំង។
នៅលើបណ្តាញសង្គម Twitter កីឡាករ Mesut Ozil ដែលនឹងត្រៀមផ្ទេរ ទៅលេងនៅតួកគីទៅហើយនោះ បានឆ្លើយតបទៅនឹងសំណួរ ដែលអ្នកគាំទ្របានសួរ ថាតើគាត់នឹងទទួលយកកុងត្រារបស់ Spurs ឬចូលនិវត្តនោះ Ozil បានបង្ហោះថា ដោយឆ្លើយថា៖ គឺជាសំណួរដ៏ងាយស្រួល។ ខ្ញុំនឹងចូលនិវត្ត។
Jose Mourinho ដែលក៏បានឃើញ អំពីព័ត៌មាននេះផងដែរនោះ បានឆ្លើយទៅវិញ យ៉ាងឡួយបែបនេះថា៖ Who told him that Tottenham would be interested in signing him? ឬមានន័យថាតើអ្នកណាប្រាប់ថា ក្លឹប Spurs ចាប់អារម្មណ៍ហត្ថលេខារបស់គាត់?
ប្រែសម្រួល៖ស៊ុនលី