ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយាន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ធ្វើសន្និសីទ សារព័ត៌មាន ប្រកាសជាផ្លូវការព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ ” ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មី បំផុសចលនាទេសចរណ៍ និងផ្សព្វផ្សាយពីសក្តានុពល របស់ទីក្រុងគោលដៅ ទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ទេស ចរណ៍នៅខេត្តព្រះសីហនុនេះ នឹងរៀបចំរយៈពេ លមួយថ្ងៃ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២១។ ការរៀប ចំព្រឹត្តិការណ៍កីឡាជិះកង់នេះ គឺជាការបំផុសចលនា ឱ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឱ្យសរសៃ សាច់ដុំ ផ្លូវដង្ហើម មានភាពរឹងមាំនិងសុខ ភាពល្អ ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់ ក៏ប៉ុន្តែវាជាការបំផុស ចលនាកីឡាមួយ ដែលស្របគ្នាទៅនឹង យុទ្ធនាការប្រជាជនម្នាក់ លេងកីឡាមួយមុខ ដែលគណៈកម្មាធិការជាតិ រៀបចំប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២៣ នឹងដាក់ចេញនៅថ្ងៃទី១៨ ខែ មករាខាងមុខនេះហើយ ។ ជាមួយនេះ នឹងធ្វើឱ្យតំបន់ឆ្នេរសមុទ្រក្លាយជាការទាក់ទាញថ្មីមួយ ទៀត ក្នុងការស្តារមុខមាត់ឡើងវិញ ក្រោយពីជំងឺកូវីដ១៩ មានការធូរស្រាល និងជាការស្តារធុរកិច្ចទេសចរណ៍ ។
លោក បញ្ជាក់ថា យើងទទួលអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំ លោករដ្ឋមន្រ្តីក្រសួងទេស ចរណ៍និងជាប្រធានគណ: កម្មាធិការជាតិអូឡាំពិកកម្ពុជា លោកចង់ឱ្យមានព្រឹត្តិការណ៍ខ្លះ ដើម្បីឱ្យចលនាភ្ញៀវទេសចរ ក្នុងស្រុក មានចលនាទៅ ដល់ទេសចរណ៍មួយចំនួន ដែលកំពុងមានការអភិវឌ្ឍ ជាពិសេសក្រុងព្រះសី ហនុ ដែលជាតំបន់កំពុងធ្វើការ អភិវឌ្ឍផ្នែកហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់តាមឆ្នេរ សមុ ទ្ររបស់យើងឱ្យបានស្អាតល្អ ហើយរួចរាល់ពេលឆាប់ៗនេះ ។ ដូច្នេះយើងក៏ត្រៀមបង្ហាញ សក្តានុពលថ្មី នៃតំបន់ដែលមានបរិយាកាសថ្មី ល្អស្អាត មានហេដ្ឋារចនា សម្ព័ន្ធថ្មី ឱ្យវាលេចត្រដែតឡើង ដែលជាគោលបំណងនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចណ៍មួយ គឺការជិះកង់កម្សាន្តមួយដ៏ធំនៅទីនោះ នៅតាមឆ្នេរអូឈើទាល និងឆ្នេររាមដោយសោភ័ណភាព វាល្អមែនទែន ។
លោបានបន្តថា ការរៀបចំព្រឹតិ្តការណ៍នេះ គឺជាឱកាសផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន សម្រា ប់សង្គម សេដ្ឋកិច្ច អាជីវករ អ្នករកស៊ីតូចតាច រហូតសេវាកម្មទេសចរណ៍ ទាំងអស់ដូចជាអូតែល ផ្ទះសំណាក់ កន្លែងហូបចុក សេវាកម្សាន្តជាដើម ឱ្យមានដំណើរការ ។ ក្រៅពីនោះទៀត ជាការផ្សព្វ ផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលជាតារារះនាទិសនរតី គឺជាក្លឹបឆ្នេរដែលបានចូលរួមក្នុងសមាគមឆ្នេរ សមុទ្រស្អាតជាងគេនៅលើពិភព លោក ។
វិញ្ញាសាជិះកង់៖ ប្រណាំងកង់ភ្នំ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល -ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ ។ “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរ អូឈើទាលវិញ និងFamily Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ៕