កីឡា

កីឡាករវាយកូនបាល់​ លំដាប់ពិភពលោក អង់គ្លេស Andy Murray ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

អង់គ្លេស ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កីឡាករវាយកូនបាល់ លំដាប់ពិភពលោក និងជាម្ចាស់ពានរង្វាន់ Grand Slam ៣ សម័យកាល គឺកីឡាករ Andy Murray ជនជាតិអង់គ្លេស បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-១៩ មុនពេលលោកធ្វើដំណើរ ទៅចូលរូមប្រកួតនៅប្រទេសអូស្ត្រាលី យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Murray វ័យ ៣៣ ឆ្នាំគ្រោងនឹងធ្វើការហោះហើរ ទៅកាន់ទីក្រុង Melbourne ក្នុងសប្តាហ៍នេះ ខណៈជើងឯករង Australian Open ៥ សម័យកាលទទួលបានការជំនួស សម្រាប់ការប្រកួតនៅឆ្នាំនេះ ។ ទោះបីជាមានលទ្ធផលវិជ្ជមានក៏ដោយ ក៏ Murray នៅតែមានក្តីសង្ឃឹម ក្នុងការធ្វើដំណើរ របស់លោកនៅថ្ងៃក្រោយ មុនពេលដែលដំណាក់កាលដ៏សំខាន់នៃព្រឹត្តិការណ៍ Australian Open ត្រូវបានបង្ហាញនៅថ្ងៃទី ៨ ខែកុម្ភៈ។

ដោយសារតែរបួសឆ្អឹងអាង ត្រគៀកធ្វើឲ្យលោក Murray ខកខានការប្រកួត ជាច្រើន ក្នុងរយៈពេល ២ ឆ្នាំកន្លងមកហើយ អតីតកីឡាករលេខ ១ ពិភពលោកត្រូវធ្លាក់ជាប់ ចំណាត់ថ្នាក់ទី១២៣ ក្នុងតារាងចំណាត់ថ្នាក់ ATP ពិភពលោកចុងក្រោយ៕
ដោយ៖លី ភីលីព

Most Popular

To Top