ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០២១បានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូWTនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ផ្នែកវិញ្ញាសាសម្តែងមេគុន នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោក ជាតិ ខេមរា អ្នកសម្របសម្រួលវគ្គបាននិយាយថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាម ចូលរួមចំនួន៣០នាក់ មកពីរាជធានីខេត្តចំនួន៤ គឺភ្នំពេញ កណ្តាល បាត់ដំបង់ និងសៀមរាប។ ដោយវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល ចៅក្រមតេក្វាន់ដូ ថ្នាក់មូលដ្ឋាន-ជាតិ មានសិក្ខាកាមសរុបចំនួន ៣០នាក់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅសាលហ្វឹកហាត់តេក្វាន់ ដូមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បង្រៀនដោយអាជ្ញាកណ្តាលអន្តរជាតិ លោក យឹម សត្ថា កញ្ញា ស៊ុង រចនា លោក ជា សារ៉ាត និងលោកគ្រូកូរ៉េ ។
វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយ សារបានថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធី ប្រកួតជាលក្ខណៈអន្តរជាតិនានា ៕ដោយ៖លី ភីលីព




