Sir Alex Ferguson និងលោក Gareth Southgate នៅពេលថ្មីៗនេះ បានពិភាក្សាគ្នាអំពីអនាគតក្នុងនាមជា គ្រូបង្វឹករបស់ Wayne Rooney នាពេលខាងមុខ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រម្សិលមិញ Wayne Rooney ត្រូវបានប្រកាសជាគ្រូបង្វឹកផ្លូវការរបស់ក្លឹប Derby County ក្រោយបានមករស់នៅទីនេះ ក្នុងនាមជាកីឡាករអស់មួយរយៈ ព្រមទាំងក្លាយគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល២ខែចុងក្រោយនេះ បន្ទាប់ពីលោក Phillip Cocu បានចាកចេញ។
លោក Ferguson ព្រមទាំង Southgate បាននិយាយថា Rooney វ័យ៣៥ឆ្នាំរូបនេះនឹងតំណាងឲ្យកេរ្ត៍ឈ្មោះដ៏ល្បីល្បាញរបស់គាត់ក្នុងនាមជា វិរៈបុរសបាល់ទាត់កាលពីសម័យនៅជាកីឡាករ ហើយនឹងជោគជ័យខ្លាំងជាមិនខានក្នុងនាមជាគ្រូបង្វឹកអាជីពនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី