ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាទោ ចក្រយាន នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសបើកព្រឹត្តិការណ៍ ប្រកួតកីឡាទោចក្រ យានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នឹងត្រូវចាប់ផ្តើមនាថ្ងៃទី ២២ -២៣ ខែមករានេះ នៅខេត្តសៀមរាបដោយគាំទ្រ ថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោ ចក្រយានបានឲ្យដឹងថា ឆ្នាំ២០២០គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោច ក្រយានចាប់ផ្តើមពង្រឹង គុណភាពបច្ចេក ទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារ អន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ការប្រ កួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កី ឡាករ កីឡាការិនី សរុបចំនួន៣១៩នាក់ មកពី២៤ក្លិប សមាគម រាជធានី-ខេត្ត ហើ យបើបូករួមទាំងមន្ត្រី គណៈកម្មការបច្ចេក ទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះពី៥០០នាក់ ដល់៥៥០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះ មានភាពរលូនបាន ។
លោកអគ្គលេខាធិការរូប នេះអះអាងថា តាមពិតចំនួនក្លិប សមាគម ដែលជាសមាជិក របស់សហព័ន្ធមានច្រើនជាងនេះ ប៉ុន្តែដោយ សារលទ្ធភាព នៃការរៀបចំ និងបញ្ហាជម្ងឺកូវីដ១៩ បូកផ្សំផងទៀតនោះ យើងព្យាយាមកាត់បន្ថយចំនួនកីឡាករ ដែលចូលរួម ។ លោកបន្តថា ឆ្នាំនេះព្រឹត្តិការណ៍នៃការប្រ កួតរបស់យើងមានការចូលរួម ពីក្លិបម៉ូតូធំ BMWលើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធតែជាកីឡាករដែលមានកម្រិតសមត្ថ ភាព និងបទពិសោធន៍ខ្ពស់ ដែលធ្លាប់ចូល រួមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភព លោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី ដើមឆ្នាំ២០២០ រួចមកហើយ ។
គោលដៅនៃការរៀបចំ ព្រឹត្តការណ៏ប្រកួតជើងឯក ថ្នាក់ជាតិឆ្នាំ២០២០នេះ មានចំនួន២ គឺទី១ អនុវត្តតាមផែនការយុទ្ធសាស្រ្ត របស់សហ ព័ន្ធ មានការឯកភាព ពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ បានដាក់ចេញ គឺថាយើងត្រូវពង្រឹ ងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំ ក្នុងដំណើរឈាន ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយាន លើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ ហើយគោលដៅសំខាន់ទី២នោះ គឺតាមរយៈការ ប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានី ខេត្ត ក្នុងព្រះរា ជាណាចក្រកម្ពុជា ក៏ដូចជាបានផ្តល់ឱកាស ដល់ពួកគាត់ក្នុងការបង្ហាញនូវទេសកោ សល្យ ចំណេះ និងជំនាញ ដូច្នេះការប្រ កួតនេះក៍ដូចជាបានបង្ហាញពីការវិវឌ្ឍសម ត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ ។
លោកនូ ចំរើន បញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគាំ ទ្រពីក្រសួងអប់រំយុវជននិងកីឡា ដែលមាន ២វិញ្ញាសា គឺប្រណាំងគួកចម្ងាយ១៥០ គីឡូម៉ែត្រ និងប្រណាំងកង់ភ្នំចម្ងាយ ៤៣ គីឡូម៉ែត្រ ។ ការប្រកួតឆ្នាំនេះ មិនដូចជាបណ្តាឆ្នាំមុនៗនោះទេ ដោយនឹងត្រូវពង្រឹងលើវិន័យ យ៉ាងតឹងរឹងចំពោះកីឡាករ កីឡាការិនី រួមទាំងមន្ត្រីគណៈកម្មការ បច្ចេកទេសទៀតផង ពីព្រោះថា នេះជាការប្រកួតជើង ឯកថ្នាក់ជាតិ ដោយសហព័ន្ធ ចង់បានការចូល រួមរបស់កីឡាករ កីឡាការិនីប្រកប ដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែង អស់ពីសមត្ថភាព ។ ជាមួយគ្នានោះ សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិ ភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Herbalife បានឧបត្ថម្ភនូវថវិកា ចំនួន ២០,៧០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរៀបចំការប្រកួតកីឡា ទោចក្រយានជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ខេត្តសៀមរាប ៕