Lionel Messi ត្រូវពិន័យមិនឲ្យចូលលេងចំនួន២ប្រកួតពីគណៈកម្មាធិការ របស់សហព័ន្ធបាល់ទាត់របស់អេស្ប៉ាញ សម្រាប់ការទទួលបានកាតក្រហម របស់គេនៅក្នុងការប្រកួតពាន Spanish Super Cup។
សារព័ត៌មានរបស់អេស្ប៉ាញធ្លាប់បានចេញផ្សាយ កាលពីពេលថ្មីៗថា Messi អាចនឹងប្រឈមមុខព្យួរមិនឲ្យលេង១២ប្រកួត ក្រោយសាងកំហុសនៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup។ ប៉ុន្តែក្រោយពីមានការពិភាក្សា កីឡាករសញ្ជាតិអាហ្សង់ទីនត្រូវគេព្យួរតែ២ប្រកួតប៉ុណ្ណោះ ខណៈ Barcelona គ្រោងនឹងប្ដឹងតវ៉ា។
សម្រាប់ការពិន័យនេះ Messi នឹងខកខានមិនបានលេងឲ្យ Barcelona ក្នុងជំនួបជាមួយ Cornella ក្នុងពាន Copa del Rey និង Elche នៅពាន La Liga។ រំឭកថា ការប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Messi បានសាងកំហុសនៅម៉ោងបន្ថែមលើខ្សែប្រយុទ្ធ Asier Villalibre របស់ក្លឹប Athletic Bilbao។
អាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមដល់ Messi ដែលជាកាតទីមួយរបស់ក្នុងអាជីពនៅ Barca ក្នុងការលេង៧៥៤ប្រកួត៕
ប្រភព៖sabay