Leicester City បានហក់ឡើងកំពូលតារាងនៃពានរង្វាន់ Premier League បន្ទាប់ពីបានយកឈ្នះ Chelsea លទ្ធផល ២-០ កាលពីយប់មិញនៅកីឡដ្ឋាន The King Power។
ការប្រកួតចាប់ផ្ដើមបាន៦នាទី កីឡាករ Wilfred Ndidi រកបានគ្រាប់ដំបូងឲ្យ Leicester។ ឈានដល់នាទី៤១ James Maddison បានបន្ថែមមួយគ្រាប់ទៀត គ្រប់គ្រាន់ឲ្យ Leicester ឈ្នះ ២-០ ទទួលបាន៣ពិន្ទុ។
សម្រាប់លទ្ធផលនេះ Leicester បានរំកិលឡើងលេខមួយកំពូលតារាង គម្លាតពីក្រុមលេខពីរ Manchester United ១ពិន្ទុ។ ប៉ុន្តែ Man Utd នៅសល់មួយប្រកួតក្នុងដៃ ខណៈនេះជាប្រកួតសប្ដាហ៍ទី១៩សម្រាប់ Leicester និង Chelsea។ តោខៀវបច្ចុប្បន្នធ្លាក់ដល់លេខ៨ហើយ ដែលជាសម្ពាធបន្ថែមសម្រាប់លោក Frank Lampard៕ ប្រភព៖ sabay


