ខ្សែបម្រើ Paul Pogba បានទាត់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យ បន្ទាប់ពីញាក់ដាច់ខ្សែការពាររបស់ Fulham ២-៣នាក់ ជួយ Manchester United ឈ្នះ ២-១ ឡើងមកកំពូលតារាងវិញ។
ក្រុមម្ចាស់ផ្ទះជាអ្នករកគ្រាប់បានមុន ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Ademola Lookman។ ខ្សែប្រយុទ្ធចំណូលថ្មី Edison Cavana បានព្យាយាមរកគ្រាប់តាមស្មើឲ្យបិសាចក្រហមវិញ។ Bruno Fernandes មានឱកាសទាត់សំដៅទីច្រើនសារដែរ តែគ្មានសំណាងសោះ។
រហូតដល់ទី៦៥ Pogba បានប្រើបច្ចេកទេសផ្ទាល់ខ្លួនញាក់ផុតខ្សែការពាររបស់ Fulham ជាច្រើននាក់ បន្ទាប់មកទាត់មួយជើងពីចម្ងាយបញ្ចូលទីយ៉ាងល្អ។ មួយគ្រាប់នេះគ្រប់គ្រាន់ជួយ Man Utd ទទួលបានជ័យជម្នះ ២-១ ឡើងឈរលេខមួយនៅតារាងពិន្ទុ Premier League វិញ៕

ប្រភព៖sabay
