ភ្នំពេញ ៖ លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា តំណាងឲ្យលោក ស៊ុម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាម កម្ពុជា នាព្រឹកថ្ងៃទី២២ ខែកមរា ឆ្នាំ២០២១ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកម្រិត “ក” ២០២០ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាមជ្រើសរើសជើង ឯកថ្នាក់ជាតិ២០២០ នាចុងខែមករានេះ ដែលនឹងប្រព្រឹត្តឡើង នៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។
លោក អ៊ូ រតនា អគ្គលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម២០២០ ដោយបង្រៀនលោកគ្រូ កៅ មករា និងលោកគ្រូ សុខុម ដែលជាអាជ្ញាកណ្តាល ចៅក្រមមានបទពិសោធន៍ លើកលានប្រកួត ដោយសារតែលោកគ្រូ ជនជាតិបរទេស មិនអាចមកប្រទេសកម្ពុជា បានដោយសារមេរោគ COVID-19 ។ ចំពោះអាជ្ញាកណ្តាល ចៅក្រមវគ្គនេះ ប្រសិនបើទទួលចំណាត់ថ្នាក់ល្អអនុញ្ញាតិឲ្យចូលរួមធ្វើឲ្យអាជ្ញាកណ្តាល ចៅក្រមសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ។
លោកបន្តថា ចំពោះវគ្គបណ្តុំបណ្តាលអាជ្ញាកណ្តាល ចៅក្រម ២០២០មានសិក្ខាកាម ចំនួន៤០នាក់ មកពី៨រាជធានីខេត្តក្រុងទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងបន្តព្រឹត្តិការណ៍ការប្រកួតកីឡា វ៉ូវីណាមជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធ ក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺកកីឡា។ យោងតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកាត់បន្ថយ ចំនួនកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល ចៅក្រម ព្រមទំាងវិញ្ញាសាទៀតផង៕


