កីឡា

សិក្ខាកាម៣០នាក់ ចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងគ្រូបង្វឹកថ្នាក់ជាតិ ឆ្នាំ២០២០

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក តេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងគ្រូបង្វឹកថ្នាក់ជាតិឆ្នាំ២០២០ ដល់សិក្ខាកាមជិត៣នាក់ ឲ្យក្លាយគ្រូបង្វឹកកីឡា ប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា មកពី៨រាជធានីខេត្តក្រុង នៅសាលហ្វឺកហាត់បណ្ឌិត្យសភា តេក្វាន់ដូកម្ពុជា ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា ។

លោកជាតិ ខេមរា អ្នកសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន៣០ ជាគ្រូបង្វឹកដែលមកពីក្លិប តាមបណ្តាលខេត្តនានា មកពី៨រាជធានីខេត្តក្រុង រួមមានខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

លោកបានបន្តថា សម្រាប់គ្រូឧទ្ទេសវិញមានចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ។ វគ្គនេះក្នុងគោលបំណងក្នុងការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូWTនៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេរបសប្រធានខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះមានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ។

លោកខេមរា បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿន ខេមរសហព័ន្ធ តេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀម ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា៕
ដោយ៖លី ភីលីព

Most Popular

To Top