តូក្យូ៖ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកThomas Bach បានសម្តែងការជឿជាក់ថា ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនឹងបន្តនៅរដូវក្តៅនេះ ដោយនិយាយថា គ្មានផែនការខទេសូម្បីតែការសង្ស័យកាន់តែកើនឡើង ចំពេលមានការលេចចេញជាថ្មីនូវករណីឆ្លងវីរុសនៅទីក្រុងជប៉ុន និងកន្លែងផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Bach បាននិយាយក្នុងបទសម្ភាសន៍ តាមប្រព័ន្ធអ៊ីនធើណេត ជាមួយសារព័ត៌មានក្យូដូថា ២ ថ្ងៃយើងគ្មានហេតុផលអ្វីត្រូវជឿថា អូឡាំពិកនៅទីក្រុងតូក្យូ នឹងមិនបើកនៅថ្ងៃទី២៣ ខែកក្កដាក្នុងពហុកីឡាដ្ឋានអូឡាំពិកក្នុងទីក្រុងតូក្យូឡើយ រហូតមកដល់ពេលនេះព្រឹត្តិការណ៍បានគ្រោងទុកចាប់ផ្តើម។
លោកបានបន្តថា នេះជាមូលហេតុដែលគ្មានផែនការ B ហើយនេះជាមូលហេតុយើងប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធ្វើឲ្យការប្រកួតទាំងនេះ មានសុវត្ថិភាព និងជោគជ័យ។ ប៉ុន្តែលោកបានលើកឡើងពីលទ្ធភាពនៃការកាត់បន្ថយចំនួន អ្នកទស្សនាដោយនិយាយថា IOC ត្រូវតែមានភាពបត់បែនដើម្បីការពារអាយុជីវិតរបស់ ប្រជាជនដែលពាក់ព័ន្ធ។
ប្រទេសជប៉ុនបានត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅជាមួយអ្នកទស្សនា សូម្បីតែការលើកលែងពីអ្នកគាំទ្រដាច់ឆ្ងាយពីបណ្តាប្រទេសដែលមានជំងឺឆ្លង។ ក្រុមម្ចាស់ផ្ទះបាននិយាយថា ពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយនៅចុងនិទាឃរដូវថាតើត្រូវស្វាគមន៍អ្នកទស្សនា៕

