the Goal នៅថ្ងៃសៅរ៍នេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD ជាពិសេសគ្រូបង្វឹកលោក Ole Solskjare មកដល់ពេលនេះនៅតែ មិនទាន់កាត់ចិត្តបានពីកីឡាករអ្នកចាំទីរបស់ក្លឹប Napoli នៅឡើយ។
កីឡាករឆ្នើម Kalidou Koulibaly ត្រូវបានប្រភពដដែលបានសរសេរទៀតថានៅតែ ជាកីឡាករអទិភាពបំផុតសម្រាប់លោក Solskjare ទោះបីជាបានបរាជ័យក្នុងការចរចា នាំយកមកអង់គ្លេសជាច្រើនដង មកហើយក្តី។
កីឡាករវ័យ២៩ឆ្នាំរូបនេះ ទោះបីជាយ៉ាងណាក្តីត្រូវបានគេមើលឃើញថាពិតជាលំបាក ណាស់ក្នុងការចែកផ្លូវជាមួយនឹង Napoli ដោយសារក្លឹបអ៊ីតាលីនេះនឹងមិនដាក់តម្លៃធូរថ្លៃណាមួយឡើយ សម្រាប់បិសាចក្រហម Man UTD៕
ប្រែសម្រួល៖ស៊ុនលី
