កីឡា

Odegaard ត្រៀមបញ្ចប់ កុងត្រាខ្ចីជើងជាផ្លូវការ ផ្ទេរទៅកាំភ្លើងធំ Arsenal

កីឡាករអន្តរជាតិសញ្ជាតិន័រវេស Odegaard នៅថ្ងៃចន្ទនេះត្រូវបានគេដឹងថានឹងត្រៀមខ្លួន ក្នុងការពិនិត្យសុខភាព
ហើយដើម្បីអាចផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង។

កុងត្រាដែលមានសុពលភាពត្រឹមរយៈពេល ដល់ចប់ទៅនៃរដូវកាលនេះមានន័យថា Odegaard នឹងត្រូវផ្ទេរចេញពី Real Madrid នឹងធ្វើដំណើរមកលេងនៅលីគកំពូលអង់គ្លេសវិញ។

ក្នុងនោះផងដែរ the Goal បានសរសេរដែរថាកីឡាករវ័យក្មេងរូបនេះត្រូវបានក្លឹបកាំភ្លើងធំ Arsenal ព្រមព្រៀងក្នុងការផ្តល់ឲ្យនូវកុងត្រា ដែលមានតម្លៃខ្លួនប្រមាណជា ៣៨ ០០០ផោនក្នងមួយសប្តាហ៍៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top