ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថា គឺកាន់តែកៀក ក្នុងការចុះកុងត្រា នាំយកកីឡាករវ័យ២២ឆ្នាំ សញ្ជាតិន័រវេស Odergaad ដែលកំពុងធ្លាក់ទំរង់លេងខ្លាំង ជាមួយនឹង Real Madrid ។
ទោះបីជាយ៉ាងណាក្តី យោងតាមការចេញផ្សាយ របស់ the Goal បានឲ្យដឹងថា កាំភ្លើងធំ Arsenal គឺបានត្រឹម មានលទ្ធភាពក្នុងការចុះកុងត្រា លក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ។
ប្រភពដដែលបានសរសេរទៀតថា កិច្ចពីភាក្សាកំពុងបន្តធ្វើនៅឡើយ ហើយជឿជាក់ថា Arsenal កាន់តែមានទំនុកចិត្ត ចំពោះការខ្ចីជើង កីឡាកររូបនេះ សម្រាប់រដូវកាលក្រោយ ៕
ប្រែសម្រួល៖ស៊ុនលី