កីឡា

ពិគ្រោះយោបល់ លើសេចក្ដីសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង វិស័យអប់រំកាយ និង កីឡា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និង កីឡា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង លើវិស័យអប់រំកាយ និង កីឡាជាមួយសហព័ន្ធកីឡាជាតិ ជាង៤២ សហព័ន្ធនៅមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមការចូលរួមលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំតាក់តែង សេចក្ដីព្រាងច្បាប់គ្រប់គ្រង វិស័យអប់រំកាយ និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រួមជាមួយនឹងការ ចូលរួមពីតំណាងកីឡា កងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងតំណាងសហព័ន្ធ នៃកីឡាអូឡាំពីក និងមិនអូឡាំពិក ចំនួន៤២សហព័ន្ធជាតិ ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះសង្កត់ធ្ងន់ ទៅលើការប្រមូលធាតុចូលព្រមទាំងពិភាក្សា លើជំពូកទី២ ស្ដីពីការបង្កើតតួនាទីភារកិច្ច និងសិទ្ធអំណាចរបស់អង្គការ និងស្ថាប័នកីឡា ។ ជំពូកទី២ដែលមាន៦០មាត្រានោះ ចែកចេញជា១០ផ្នែក ចំណែកផ្នែកទី១ មាន៧មាត្រានោះគឺចែងពីរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រងវិស័យអប់រំកាយ និង កីឡា ។

ចំណែកផ្នែកទី២មាន៤មាត្រានោះ ចែងពីឋានានុក្រមចាត់តាំង រចនាសម្ព័ន្ធកីឡា ផ្នែកទី៣ដែលចែង ពីទំនាក់ទំនង រវាងអង្គការរដ្ឋ និង អង្គការសង្គមកីឡាមាន១៣មាត្រា រីឯ ផ្នែកទី៤ ដែលចែងពីសហព័ន្ធកីឡាជាតិ ដែលមាន២មាត្រា ហើយផ្នែកទី៥ ដែលចែងពីការបង្កើត សហព័ន្ធកីឡាជាតិ មានចំនួន៤មាត្រា ផ្នែកទី៦ដែលមាន៥មាត្រា គឺចែងពីការគ្រប់គ្រង សហព័ន្ធកីឡាជាតិ ។ ផ្នែកទី៦ដែលមាន៥មាត្រា គឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។

លោបានបន្តថា ផ្នែកទី៧ដែលមាន៧មាត្រានោះ គឺចែងពីក្លិបកីឡាស្ម័គ្រចិត្ត និងផ្នែកទី៨ ដែលមាន២មាត្រានោះគឺចែងពីក្លិបកីឡាអាជីព ផ្នែកទី៩ដែលមានចំនួន៦មាត្រានោះគឺ ចែងអំពីកីឡាកងយោធពលខេមរភូមិន្ទ និង ផ្នែកទី១០ ដែលចែងពីកីឡានគរបាលជាតិ នោះមានចំនួន៩មាត្រា ។

សូមបញ្ចាក់ថា ច្បាប់ស្ដីអំពីការគ្រប់គ្រង វិស័យអប់រំកាយ និង កីឡាមានចំនួន៨ជំពូក ដែលមានជាង ២៥០មាត្រា យើងកិច្ចពិភាក្សានេះធ្វើឡើង ដើម្បីប្រមូលធាតុចូល ដែលប្រមូលបានពីការពិផាក្សាគ្នា ដើម្បីធ្វើឲ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តន៍ទៅមានប្រសិទ្ធភាព ៕

Most Popular

To Top