យោងតាមការចេញផ្សាយរបស់ Sportskeeda នៅថ្ងៃនេះអះអាងថា កីឡាករខ្សែប្រយុទ្ធបារាំងឆ្នើម Mbappe នឹងអាចចាប់ផ្តើម ធ្វើការពិចារណា ក្នុងការចាកចេញពីបារាំងប្រសិនបើជា មិនសំណើរណាមួយពី ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ។
មកដល់ពេលនេះកុងត្រារបស់កីឡាករបារាំងរូបនេះ នៅសល់ពេលត្រឹមតែ១៨ខែទៀតប៉ុណ្ណោះជាមួយនឹងក្លឹប PSG ហើយទោះបីជា កីឡាករផ្ទាល់បានអះអាងថា គាត់កំពុងរីករាយនៅឡើយ ជាមួយនឹងក្លឹប ក្តីប៉ុន្តែលោកJulien Laurens ដែលអ្នកជំនាញ របស់ ESPN បានធ្វើការលើកឡើងថា ការផ្ទេរ ទៅលកាន់ក្លឹបហង្សក្រហម Liverpool នៅតែអាចទៅរួច។
តាមការបញ្ជាក់របស់បុរសដដែលរូបនេះ បានបន្ថែមទៀតថាក្រោមការដឹកនាំរបស់ លោក Jurgen Klopp នៅពេលនេះក្លឹបមាន សមត្ថភាព គ្រប់គ្រាន់ដើម្បីអាចទាក់ទាញ តារាឆ្នើម
ពីក្លឹបនានាលើលោកបានយ៉ាងងាយ ហើយជាក់ស្តែង ដូចដែរយើងបានឃើញស្រាប់ដូចជាកីឡាករអេស្បាញ Thiago Alcantara ជាដើមកាលពីពេលថ្មីៗទៅនេះ៕
ប្រែសម្រួល៖ស៊ុនលី