ក្រុម Liverpool នឹងប្រកួតជាមួយក្រុម Spurs នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
ការប្រកួតនេះពិតជាសំខាន់ណាស់ សម្រាប់លោក Klopp ព្រោះថាច្រើនប្រកួតមកនេះ ក្រុម Liverpool មិនទាន់ស្គាល់ជ័យជម្នះសោះ ហើយបានធ្លាក់ចេញពីតំណែងកំពូលតារាង មានគម្លាតពិន្ទុច្រើនថែមទៀត។ ដូច្នេះហើយ ជម្រើស១១នាក់ដំបូងទល់ក្រុម Spurs នៅរាត្រីនេះ ច្បាស់ណាស់ថាជាជម្រើស១១នាក់ល្អបំផុត សម្រាប់ក្រុមហង្សក្រហមជាក់ជាមិនខាន។

លោក Klopp បាននិយាយមុនការប្រកួតសំខាន់នេះដែរថា៖ “ខ្ញុំចង់ឱ្យទម្រង់លេងរបស់យើងប្រែទៅជាពិន្ទុ។ ខ្ញុំមិនមែនជាមនុស្ស ដែលអង្គុយគិតពីជីវិតថា ត្រូវតែល្អបំផុតរហូត និងឈ្នះរហូតទេ។ យើងត្រូវចាប់ផ្ដើមជាមួយអ្វីថ្មី យើងនឹងប្រយុទ្ធឱ្យបានខ្លាំងបំផុត”៕ ប្រភព៖ sabay
