កីឡា

ទីក្រុងតូក្យូ ស្វែងរកបុគ្គលិកពេទ្យ ចំនួន១ម៉ឺននាក់ សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិក

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បាននិយាយថា ខ្លួននៅតែគ្រោង នឹងជ្រើសរើសបុគ្គលិកពេទ្យ ចំនួន១០,០០០ នាក់ សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ដែលពន្យារពេល ដោយសារមេរោគ COVI D-19 នេះទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំង ទៅលើប្រព័ន្ធថែទាំសុខភាព ដែលបណ្តាលមកពីរលក នៃការឆ្លងទី៣ ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមអ្នកនយោបាយប្រឆាំង បានធ្វើឲ្យរដ្ឋាភិបាលភ្ញាក់ផ្អើល ចំពោះផែនការនៅក្នុងសភា ខណៈសមាគមវេជ្ជសាស្ត្រ បានបង្កើនការព្រួយបារម្ភ អំពីសមត្ថភាពធ្លាក់ចុះ ។ មន្រ្តីរដ្ឋាភិបាលជប៉ុន និងអូឡាំពិកបានទទូចថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងត្រូវបើកដំណើរការដូចការគ្រោងទុក នៅខែកក្កដា ទោះបីជាមានការកើនឡើង នៃជំងឺឆ្លងទាំងក្នុង និងក្រៅប្រទេសក៏ដោយ ។

លោកស្រី Seiko Hashimoto រដ្ឋមន្រ្តីអូឡាំពិក បានមានប្រសាសន៍ថា រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងផែនការ ដើម្បីធានាបុគ្គលិកពេទ្យរាប់ពាន់នាក់ សម្រាប់ព្រឹត្តិការណ៍កីឡានេះ។ លោកស្រីបានបន្តថា យើងកំពុងព្យាយាមរកបុគ្គលិកពេទ្យ ចាំបាច់ចំនួនប្រហែល១០,០០០ នាក់ដោយផ្អែកលើការស្នើសុំ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលពួកគេម្នាក់ៗ ធ្វើការប្រហែល ៥ ថ្ងៃក្នុងកំឡុងពេលប្រកួត ។

លោកស្រីបានប្រាប់សភាថា អ្នករៀបចំការ ប្រកួតនៅតែពិភាក្សា អំពីបទប្បញ្ញត្តិវេជ្ជសាស្រ្តពិតប្រាកដ ដែលត្រូវការនិងវិធីដោះស្រាយ ការឆ្លងមេរោគ Covid-19 នៅក្នុងព្រឹត្តិការណ៍ ដែលពន្យារពេលនេះ ។ គ្រាន់តែ៦ខែមុនព្រឹត្តិការណ៍ អន្តរជាតិដ៏ធំមួយនឹងត្រូវចាប់ផ្តើមក្រុងតូក្យូ និងតំបន់ផ្សេងទៀត កំពុងស្ថិតក្នុងភាព អាសន្ន ដើម្បីដោះស្រាយការកើនឡើងនូវ កំណត់ត្រាក្នុងករណី Covid-19 ។

ប្រទេសជប៉ុន បានរងផលប៉ះពាល់តិចជាងបណ្តា ប្រទេសជាច្រើនទៀតមានចំនួនអ្នកស្លាប់ ដោយសារមេរោគនេះប្រមាណ ៥០០០ នាក់ ប៉ុន្តែវេជ្ជបណ្ឌិតបានព្រមានថា កន្លែងពេទ្យមានហានិភ័យ នៃការដួលរលំ ជាពិសេសប្រសិនបើព្រឹត្តិការណ៍ កីឡាអូឡាំពិក បង្កការផ្ទុះឡើងថ្មីៗ៕ដោយ៖ លី ភីលីព

Most Popular

To Top