កាំភ្លើងធំ Arsenal មកដល់ពេលនេះត្រូវបានគេដឹងថាបានធ្វើការតាមដានស្ថានភាព របស់កីឡាករខ្សែការពារឆ្នើមក្លឹប Stoke City ម្នាក់ជាយូរមកហើយហើយ រំពឹងទុកថានឹងអាចជោគជ័យនាំយកកីឡាកររូបនេះ មករួមក្លឹបបាននៅប៉ុន្មានខែខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់ The Sportskeeda នៅថ្ងៃនេះបានសរសេរថាកីឡាករ Nathan Collins នៅពេលនេះត្រូវបានក្លឹប Stoke City ប្រកាសដាក់
តម្លៃរួចទៅហើយថាប្រមាណ ជា១៥លានផោនប៉ុន្តែជឿជាក់ថាមិនមែនមានតែ Arsenal នោះទេដែលចង់បានក្នុងនោះក៏មានដូចជា Burnleyផងដែរ។
Arsenal មកដល់ពេលនេះមាន៣០ពិន្ទុស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៩នៅក្នុងតារាងនិងរំពឹងទុកថាទំរង់លេងចុងក្រោយរបស់ខ្លួននឹងអាចទាក់ទាញបានកីឡាករ
ចំណូលថ្មីមួយចំនួនឡើងវិញនាពេលរដូវក្តៅមកដល់៕ ប្រែសម្រួល៖ស៊ុនលី
