ក្លឹប Real Madrid ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា កំពុងចរចាតាមយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅនេះ បើយោងតាមការចុះផ្សាយរបស់ Marca។
ទោះជាកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ច Real មានការប៉ះពាល់ខ្លាំងក្ដី ក្លឹបនេះនៅតែបន្តពិនិត្យលទ្ធភាពចង់ទិញយកកីឡាករវ័យក្មេងនេះឲ្យបាន ទៅតាមតម្លៃដែល PSG ចង់បាន។
បើប្រភពដដែលខាងលើ ចំពោះក្លឹប PSG វិញក៏កំពុងតែពិចារណាលក់ Mbappe ដែរឲ្យមានក្លឹបណាមួយហ៊ានទិញតាមតម្លៃខ្លួន ដែលកីឡាកររូបនេះកំពុងមាន។
គួរបញ្ជាក់ផងដែរថា Mbappe ពេលនេះមានតម្លៃខ្លួនប្រហែលជាង ២១៨លានដុល្លារ ដោយគេនឹងបញ្ចប់កុងត្រានឹង PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕ ប្រភព៖ sabay