កីឡា

ក្រុមហ៊ុនធានារ៉ាប់រង ប្រឈមនឹងការបាត់បង់ធំធេង ប្រសិនបើកីឡាអូឡាំពិកត្រូវលុបចោល

ឡុង ៖ ឈ្មួញកណ្តាលនិយាយថា ក្រុមហ៊ុនធានារ៉ាប់រង កំពុងប្រឈម នឹងការខាតបង់ទឹកប្រាក់២-៣ ពាន់លានដុល្លារ ប្រសិនបើព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបានលុប ចោលនៅឆ្នាំនេះ គឺជាចំនួនធំបំផុត មិនធ្លាប់មាននៅក្នុងទីផ្សារលុបចោល ព្រឹត្តិការណ៍ពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ដោយមានពេលតិចជាង ៦ ខែ រហូតដល់ព្រឹត្តិការណ៍កីឡា ត្រូវបានចាប់ផ្តើម គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដឹងថា ខ្លួនស្ថិតនៅក្នុងស្ថានភាព ស្រដៀងគ្នានឹងខែមីនាឆ្នាំមុននៅពេល ខ្លួនបានពន្យារ ពេលការប្រកួតរយៈពេល ១២ ខែ នៅពេលដែលការបិទបាំង ការរីករាលដាល នៃCOVID-19នៅទូទាំងពិភពលោក។
ភាគច្រើននៃប្រទេសជប៉ុនឥឡូវនេះ ស្ថិតនៅក្នុងភាពអាសន្នដោយសារ តែរលកនៃការឆ្លង មេរោគCOVID-19។ IOC និងអ្នករៀបចំជនជាតិ ជប៉ុន បានអះអាងថា ការពន្យារពេលមួយទៀត មិនមែនជាជម្រើសទេ ដូច្នេះវាហាក់ដូចជាព្រឹត្តិការណ៍ កីឡាទំនង ជាត្រូវបានលុបចោល ជាជាងពន្យារពេលម្តងទៀត ប្រសិនបើពួកគេមិនអាចបន្ត ទៅមុខទៀតនៅទីក្រុងតូក្យូ នៅរដូវក្តៅនេះ ។

ក្រុមហ៊ុនធានារ៉ាប់រងលុបចោល ព្រឹត្តិការណ៍មានឆ្នាំដ៏លំបាកមួយ ជាលទ្ធផលនៃជំងឺរាតត្បាត ដែលមានពិធីបុណ្យសន្និសីទ និងព្រឹត្តិការណ៍កីឡា ត្រូវបានពន្យារពេល ឬលុបចោលទូទាំងពិភពលោក ។ ឈ្មួញកណ្តាល Howden ប៉ាន់ប្រមាណថា ការលុបចោលព្រឹត្តិការណ៍ គម្របខាតបង់មានចំនួន ៥-៦ ពាន់លានដុល្លារ។
ប៉ុន្តែលោក Simon Henderson នាយកប្រតិបត្តិ នៅក្រុមហ៊ុនឈ្មួញកណ្តាល Gallagher បាននិយាយថា ប៉ុន្តែការលុបចោលការប្រកួត កីឡាអូឡាំពិកគឺធំជាងគេ ៕ដោយ៖លី ភីលីព

Most Popular

To Top