កណ្តាល ៖ព្រឹត្តិការណ៍ការប្រកួតកីឡា ទូកជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់សម្តេច ក្រឡាហោម ស ខេង លើទី៧ នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅខេត្តកណ្តាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានរកជើងខ្លាំងជាច្រើនក្រុម ហើយកាលពីមិ្សលមិញ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជាប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ពានសម្តេចក្រឡាហោម ស ខេង លើកទី៧ សហព័ន្ធគ្រោងនឹងរៀបចំតាំងពីដើមខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារព្រឹត្តការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ទើបធ្វើឲ្យសហព័ន្ធសម្រេចពន្យាពេល រង់ចាំស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាតទើបរៀបចំ ប្រកួតជាថ្មី ។ ទោះបីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយយ៉ាងណាក្តី ក៍គណៈកម្មការរៀបចំការប្រកួត នៅតែអនុវត្តទៅ តាមវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល និងការណែនាំ របស់ក្រសួងអប់រំដោយប្រុងប្រយត្ន័ ដើម្បីទប់ស្កាត់ការពារការឆ្លងការរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ ។
ការប្រកួតនេះមាន២១សមាគមចូលរួម៖សមាគមកីឡាទូកក្រសួងមហាផ្ទៃ សមាគមកីឡាទូកក្រសួងពាណិជ្ជកម្ម ស្នងការនគរបាលជាតិ អង្គភាពកីឡាកីឡានគរបាលជាតិកម្ពុជា សមាគមកីឡាទូកបញ្ជាការដ្ឋានកងទ័ពជើងទឹក សមាគមកីឡាទូករាជធានីភ្នំពេញ សមាគមកីឡាទូកខេត្តកណ្តាល សមាគមកីឡាទូកខេត្តព្រះវិហារ សមាគមកីឡាទូកខេត្តក្រចេះ និងសមាគមកីឡាទូកខេត្តកំពង់់ចាម។
សមាគមកីឡាទូកខេត្តបាត់ដំបង សមាគមកីឡាទូកខេត្តឧត្តរមានជ័យ សមាគមកីឡាទូកខេត្តបន្ទាយមានជ័យ សមាគមកីឡាទូកខេត្តស្វាយរៀង សមាគមកីឡាទូកខេត្តកោះកុង សមាគមកីឡាទូកខេត្តព្រៃវែង សមាគមកីឡាទូកខេត្តកំពង់ស្ពឺ សមាគមកីឡាទូកខេត្តត្បូងឃ្មុំ សមាគមកីឡាទូកសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកីឡាទូកខេត្តកំពង់ឆ្នាំង និងសមាគមកីឡាទូកសន្តិសុខលម្ហសមុទ្រខេត្តព្រះសីហនុ។
ចំណែកកីឡាករ-កីឡាការិនីមានចំនួន២៩៨នាក់ក្នុងកីឡាការិនី ៥៧ កីឡាករ២៤១នាក់ គ្រូបង្វឹក២៤ នាក់ និងគណៈប្រតិភូ២៤នាក់៕
ដោយ៖លី ភីលីព




