ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រធានសមាគម-ក្លិបកីឡាប៊ូលនិងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្តនឹងអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតឆ្នាំនេះមានគណៈប្រតិភូចំនួន៥០នាក់ គ្រូបង្វឹកចំនួន៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ចំនួន៣៥០នាក់សរុបចំនួន៤៥២នាក់ ។ វិញ្ញាសាវិញមានចំនួន៦ រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ) ,វិញ្ញាសានារី ៣នាក់ទល់៣នាក់, យុវជនអាយុ១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារីអាយុ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០ ០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥) និងវិញ្ញាសា អាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥)៕
ដោយ៖លី ភីលីព




