ភ្នំពេញ៖ លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០១បានអញ្ជើញចូលរួមពិធី បិទព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលព្រឹត្តិការណ៍នេះរៀបចំឡើង ដោយសហព័ន្ធក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២០។

លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះរយៈពេល ៤ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន១០៤ នាក់ក្នុងនោះកីឡាការិនី៣១នាក់ និងកីឡាករ៧៣នាក់មកពី១២ក្លិប។ សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែល ចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការចូលរួម ផ្សព្វផ្សាយនូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។

លោក ជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់រយៈពេល ៤ថ្ងៃ នៃការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ឪកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព បច្ចេកទេសអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់អត្តពលិក ទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំមានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត។

នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឲ្យគ្រប់វិស័យទាំងអស់ មានការ អភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ ។ បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល២ឆ្នាំជាងប៉ុណ្ណោះហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ នានា និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ៕


