តូក្យូ ៖ សារព័ត៌មានក្យូដូបានដឹងថា ចៅក្រមបារាំងស៊ើបអង្កេតការ ទិញសន្លឹកឆ្នោតជុំវិញទីក្រុងតូក្យូ ជុំវិញការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២០ បានដាក់ស្លាកការស៊ើបអង្កេត របស់ជប៉ុនទៅក្នុងការអះអាងថា មានកម្រិត និងមានគុណវិបត្តិ ជាច្រើនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ប្រភពព័ត៌មានពីបញ្ហានេះ បាននិយាយថា ចៅក្រមបឋមបានធ្វើការអង្កេត នៅទីក្រុងប៉ារីសកាលពីខែធ្នូឆ្នាំ ២០១៨ នៅពេលសាកសួរលោក Tsunekazu Takeda លោកពេលនោះជាប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន ដែលជាប្រធានគណៈកម្មាធិការ ដេញថ្លៃអូឡាំពិកទីក្រុងតូក្យូ ។ នេះជាព័ត៌មានលម្អិតលើកដំបូង អំពីការផ្លាស់ប្តូររវាងចៅក្រម និង Takeda អាយុ ៧៣ ឆ្នាំ ចំពោះក្រុមស៊ើបអង្កេត ពិសេសមកពីការិយាល័យរ ដ្ឋអាជ្ញាសាធារណៈនៃទីក្រុងតូក្យូបានសាកសួរលោក Takeda និងអ្នកផ្សេងទៀតនៅឆ្នាំ ២០១៧ តាមសំណើរបស់អាជ្ញាធរបារាំង ។
ស្ថិតក្នុងក្រសែភ្នែកអ្នកស៊ើបអង្កេត បារាំង នៃការស៊ើបអង្កេតសមភាគីជប៉ុន របស់ពួកគេគឺមិនពេញចិត្តនោះទេ ដោយចៅក្រមបឋមដកស្រង់សម្តី ដោយប្រភពបានប្រាប់ Takeda ថា ព្រះរាជអាជ្ញាជប៉ុន ខកខានមិន បានសាកសួរសាក្សីទាំងអស់ ឬដកហូតឯកសារដែលបានស្នើសុំពីភាគីបារាំង។ ចៅក្រមបាននិយាយថា នេះដោយសារ តែភាពខុសគ្នា នៃក្រមព្រហ្មទណ្ឌរវាងប្រទេសទាំង២ បើតាមច្បាប់បារាំងការសូកប៉ាន់ប្រជាពលរដ្ឋ ឯកជន និងមន្រ្តីសាធារណៈគឺខុសច្បាប់ រីឯនៅប្រទេសជប៉ុន ប្រតិបត្តិការបែបនេះត្រូវបានគេចាត់ទុកថា ជាការសូកប៉ាន់ ប្រសិនបើមន្ត្រីសាធារណៈជាអ្នកទទួល ។
បន្ទាប់មកអ្នកស៊ើបអង្កេតបារាំង បានសួរដេញដោល លោក Takeda អំពីរបៀបលោកជាប់ពាក់ព័ន្ធ នឹងការផ្តល់រង្វាន់ដល់គណៈកម្មាធិការប្រឹក្សាដេញថ្លៃ កិច្ចព្រមព្រៀងពិគ្រោះយោបល់ដល់ក្រុមហ៊ុន Black Tidings Co.៕ ដោយ៖លី ភីលីព