ខ្សែប្រយុទ្ធ Neymar បានអះអាងថារឿងឱ្យឈប់រៀបចំកម្មវិធីជប់លៀងនានា គឺមិនអាចទៅរួចនោះទេ ព្រោះរូបគេធំហើយ មិនមែននៅក្មេងដូចពីមុនឡើយ។
Neymar ជាកីឡាករមានតម្លៃខ្លួនផ្ទេរជាប់ កំណត់ត្រាថ្លៃបំផុត នៅលើលោកនេះ កាលពីផ្លាស់ មកពីក្រុម Barcelona ក្នុងតម្លៃ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧កន្លងទៅ ។ មកលេងនៅបារាំងនេះ គេសង្កេតឃើញថាកីឡាករ ប្រេស៊ីលរូបនេះកាន់តែមាន ជីវិតស៊ីវិល័យទៅ ដោយគ្រប់ថ្ងៃខួបកំណើតរបស់គេ តែងតែរៀបចំជប់លៀងធំមែនទែន។
ការជប់លៀងនោះទៀត សោត ក៏ធ្វើឱ្យមានមតិរិះគន់ច្រើនផងដែរ ដែលខ្លះថារូបគេរៀងធ្លាក់ទម្រង់លេង និងមានបញ្ហារបួសច្រើននេះ គឺដោយសារតែការមិនតមអាហារត្រឹមត្រូវ និងមានកម្មវិធីយប់ច្រើន ។ តែទាក់ទងនឹងរឿងនេះ Neymar បញ្ជាក់ថាគ្រប់មនុស្សលើលោកត្រូវតែមានការសប្បាយខ្លះ ការងារខ្លះ។ រូបគេមិនអាចបោះបង់ចោលការជប់លៀង សប្បាយបានឡើយ ព្រោះគេធំហើយ។
ទន្ទឹមគ្នានេះដែរ Neymar ក៏ទទួលស្គាល់ដែរថា ប្រសិនបើរូបគេ បោះបង់ការជប់លៀង ទាំងអស់ចោល ហើយផ្តោតលើបាល់ទាត់១០០% នោះគ្មាននរណាអាចទប់ស្កាត់គេបានឡើយ ៕ sabay