កីឡា

គ្រូ Juventus៖ អត់​មាន​ច្បាប់​ណា​ ហាម​ខ្ញុំ​មិន​ឲ្យ​ដូរ Ronaldo ចេញ​ទេ

លោក Andrea Pirlo គ្រូ​បង្គោល​ក្លឹប Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ត្រូវ​ការ​សម្រាក​ ទើប​លោក​សម្រេច​ចិត្ត​ដូរ​កីឡាករ​រូប​នេះ​ចេញ​ អំឡុង​ប្រកួត​ដ៏​តឹង​តែង​ពេល​ ប៉ះ​ជាមួយ Inter Milan។

លោក​បាន​លើក​ឡើង​ថា៖ ” ខ្ញុំ​យល់​ច្បាស់​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត ពេល​កីឡាករ​ចេញ​ពី​ប្រកួត​មួយ ដែល​គេ​ចង់​ជួយ​ក្រុម​របស់​គេ។ តែ​វា​គ្មាន​ច្បាប់​ណា​មក​ហាម​ឃាត់​ថា Ronaldo ដូរ​ចេញ​មិន​កើត​ទេ ” ។

លោក​បាន​បន្ត​ថា៖ ” Ronaldo ជា​កីឡាករ​គ្រឹះ​របស់​យើង​ក៏​ពិត​មែន តែ​គេ​ក៏​ត្រូវ​ការ​ដក​ដង្ហើម​ដែរ គេ​ត្រូវ​តែ​លេង​ឲ្យ​ល្អ​ជានិច្ច ” ។

បុរស​ជនជាតិ​អ៊ីតាលី​ក៏​ទម្លាយ​ទៀត​ថា​ លោក​បាន​ប្រាប់​ Ronaldo ឲ្យ​សម្រាក​ត្រៀម​ប្រកួត​ប៉ះ​នឹង​ក្លឹប Roma នៅ​ក្នុង​ថ្ងៃ​សៅរ៍​នេះ៕ ប្រភព៖ sabay

Most Popular

To Top