Liverpool បានបន្តបរាជ័យនៅកីឡដ្ឋាន Anfield ជាលើកទីពីរ ក្រោយលេងចាញ់ក្រុម Brighton ក្នុងលទ្ធផល ០-១ ក្នុងសប្ដាហ៍ទី២២។
កាលពី ២សប្ដាហ៍មុនក្រុមលោក Jurgen Klopp រក្សាកំណត់ត្រា មិនដែលចាញ់សោះក្នុងទឹកដី នៅ Premier League រយៈពេលជាង៣ឆ្នាំ ពោលគឺចាប់តាំងពីរឆ្នាំ ២០១៧មក។ យ៉ាងណាក្រោយភ្លាត់ចាញ់ Burnley ១-០ ហង្សក្រហម Liverpool បានបន្តលទ្ធផលចាញ់បន្ថែមទៀត ក្នុងការប្រកួតយប់មិញ។
Brighton មានទម្រង់លេងទប់ ប៉ុន្តែវាយបកមួយៗច្បាស់ៗ ធ្វើឲ្យពួកគេមានឱកាសស៊ុតចូលគោលដៅ៤ដង ខុសគោលដៅ៦ដង ក្នុងនោះរកបាន១គ្រាប់នៅនាទី៥៦ ដោយកីឡាករ Steven Alzate។ ដោយឡែក Liverpool វិញ កុំថាឡើយដល់រកគ្រាប់ គ្រាន់តែឱកាសស៊ុតចំគោលដៅគឺមានតែ១លើកប៉ុណ្ណោះ៕ ប្រភព៖sabay

