ក្រោយការប្រកួតយប់មិញនេះ កីឡាករខ្សែប្រយុទ្ធ Marcus Rashford អាចរំកិលឈ្មោះរបស់ខ្លួនឡើង ទៅលើសកំណត់ត្រា របស់កំពូលអតីតកីឡាករ ខ្សែប្រយុទ្ធ
Eric Cantona បានហើយហើយថែមទាំងកៀក ទៅនឹងកំណត់ត្រារបស់ David Beckham ផងដែរ ក្នុងតារាងកំពូល នៃកីឡាករ ដែលរកគ្រាប់បាល់បានច្រើន
ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹប។
Rashford ធ្វើបានដល់ទៅ២គ្រាប់ នៅក្នុងការប្រកួតដែរពោរពេញ ទៅដោយឧិកាសខណៈដែល Southapton ទទួលបានកាតក្រហម ដល់ទៅ២នៅក្នុងការប្រកួត
នេះហើយបញ្ចប់ការប្រកួត Man UTD ស៊ុតបញ្ចូលទី ដល់ទៅ៩គ្រាប់ទល់នឹង០ ។
គួរឲ្យដឹងដែរថា២គ្រាប់យប់មិញនេះ បានធ្វើឲ្យគ្រាប់បាល់ស៊ុតបញ្ចូលទី របស់ Rashford កើនឡើងដល់៨៣គ្រាប់ មកហើយ ប៉ុន្តែចាំបាច់ត្រូវរកបាន២គ្រាប់ទៀត ទើបអាច
តាមស្មើកំណត់ត្រារបស់ Beckham ដែលមានទៅដល់៨៥គ្រាប់ ហើយបើនិយាយពីអ្នកនៅកំពូល តារាងវិញគឺ Wayne Rooney ដែលមានរហូតទៅដល់២៥៣គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី