លោក Marc Menchen ជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចបាល់ទាត់ ដ៏ល្បីនៅក្នុងពេលនេះបានធ្វើការលើកឡើង គួរឲ្យចាប់អារម្មណ៍អំពីបញ្ហា ពិតប្រាកដរបស់ក្លឹប
យក្សអេស្បាញ Barcelona នៅពេលនេះដែលមិនមែនជា Messi ឡើយ។
គួរឲ្យដឹងដែរចុងក្រោយនេះ Messi ត្រូវបានបែកធ្លាយព័ត៌មានជាច្រើនថាបានចុះកុងត្រា ដែលមានតម្លៃដល់ទៅរាប់រយលានដុល្លារ ហើយកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំងខណៈដែលក្លឹបធ្លាប់បានបញ្ជាក់ ហើយថាខ្លួនកំពុងមានបញ្ហាហិរញ្ញវត្ថុក្តី ប៉ុន្តែលោក Marc បាននិយាយថាជាក់ស្តែងបញ្ហានេះ គឺមិនមែនជារឿងធំសម្រាប់ក្លឹប
ពេលនេះឡើយ ។
លោកបន្តថាបញ្ហាដ៏ធំ និងពិតប្រាកដសម្រាប់ Barcelona គឺជាប្រាក់បំណុលទៅវិញទេ ដែលមានរហូតទៅដល់ ១,១ពាន់លានដុល្លារទៅហើយហើយព្រម ទាំងបញ្ហាគ្រប់គ្រងក្លឹបផង
បានធ្វើឲ្យដំណោះស្រាយ មានភាពលំបាកនឹងធ្វើឡើង ៕
ប្រែសម្រួល៖ស៊ុនលី