លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយកាលពីពេលថ្មីៗនេះ កាលពីខែធ្នូ ឆ្នាំ២០២០ ក្លឹបលោកស្រម៉ៃត្រឹមតែ ជាប់លេងនៅ UEFA Europa League សម្រាប់រដូកាលក្រោយប៉ុណ្ណោះ។
លោក Pep បាននិយាយថា៖” នៅពេលនេះយើងត្រូវបានតែខិតខំលេងប្រកួតនៅ Premier League សិនមិនអញ្ចឹងទេ ប្រាកដជាធ្វើមិនបានល្អទេ ក្នុងប្រកួតមួយនេះ “។
លោកបានបន្តថា៖” តែកាលខែ១២ កន្លងទៅនេះ យើងធ្លាប់គិតថា បោះចោលការប្រកួត Premier League សិននៅរដូវកាលនេះ ដោយខិតខំលេងដើម្បីឲ្យបានចូលប្រកួត Europa League សម្រាប់រដូវកាលក្រោយវិញ។ តែចុះឡើងវាមិនអញ្ចឹងផង យើងលេងឈ្នះរហូតនៅពេលនេះ អញ្ចឹងយើងចង់បានពាននេះ និងចង់ចូលប្រកួតហ្នឹងសម្រាប់រដូវកាលក្រោយផង “។
គួរបញ្ជាក់ផងដែរថា Man City កំពុងឈានមុខគេនៅក្នុងការប្រកួត Premier League ដោយមាន ៤៧ពិន្ទុ ដោយកាលពីចុងខែធ្នូ ឆ្នាំ២០២០ ក្លឹបមួយនេះជាប់លេខ ៨ ហើយដាច់ពីក្រុមកំពូលតារាង ៧ពិន្ទុ៕ sabay