កីឡា

លោកវ៉ាត់ ចំរើន អំពាវនាវឱ្យអ្នកដែលបានចុះឈ្មោះរត់ ឱ្យភ្ញាក់ពីព្រលឹម ដើម្បីចូលរួមកម្មវិធីរត់ ដោយស្ម័គ្រចិត្តខ្លួនឯង នៅខេត្តសៀមរាបព្រឹកស្អែកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ កុម្ភ: ស្អែកនេះ កម្មវិធីការរត់ដោយស្ម័គ្រចិត្ត ដោយខ្លួនឯង (VIRTUAL) ដែលប្តូរមកពីទិវាអន្តរជាតិរត់ពាក់ កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តខេត្ត សៀមរាបនោះ នឹងត្រូវចាប់ផ្តើមហើយ ។

ការអាក់ខានដោយសារកូវីដ ១៩ នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូឧបត្ថម្ភ ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុង សម្រេចចិត្តប្ដូរឥរិយាបថនៃការរត់ទៅ ជារត់ដោយស្ម័គ្រចិត្តខ្លួនឯង (VIRTUAL) នៅថ្ងៃទី៦ និង៧ កុម្ភៈនេះ។

ក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី ០៥ កុម្ភ:នេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវ ឱ្យអ្នកដែលបានចុះឈ្មោះហើយ ភ្ញាក់ពីព្រលឹម ដើម្បីចូលរួមកម្មវិធីរត់ដោយ ស្ម័គ្រចិត្ត ដើម្បីបំពេញកាតព្វកិច្ចរត់ ឱ្យដល់គោលដៅរបស់ខ្លួន នឹងទទួលបានមេដាយអនុស្សាវរីយ៍។

លោកមានប្រសាសន៍ថា កម្មវិធីរត់ព្រឹក ស្អែកនេះ មានអ្នកចុះឈ្មោះហើយ ទាំងខ្មែរនិងបរទេស រស់នៅក្នុងប្រទេស ប្រមាណជាង៣.០០០នាក់ ហើយអ្នកដែលចូលរួម ទាំងអស់នេះ នឹងទទួលបានអត្ថប្រយោជន៍ ជាស្មារតីសប្បុរសធម៌មួយ ដែលជួយដល់មន្ទីរពេទ្យកុមារអង្គរនិងគន្ធបុប្ផា នឹងទទួលបានរង្វាន់ជាសប្បុរសធម៌ ជួយដល់មន្ទីរទាំងពីរ ក្នុងមួយនាក់៨ដុល្លារ បានន័យថាអ្នកចូលរួមរត់ពិតប្រាកដ បានបរិច្ចាគនូវលុយចំនួន៨ដុល្លារ ជួយដល់មន្ទីរពេទ្យទាំងពីរខាងលើ។

សូមបញ្ជាក់ ទិវាអន្តរជាតិរត់ពាក់កណ្តា លម៉ារ៉ាតុងអង្គរវត្តខេត្តសៀមរាប គណៈក ម្មាធិការជាតិអូឡាំពិកកម្ពុជា មិនអាចរៀបចំព្រឹត្តិការណ៍នេះ ឲ្យដូចរៀងរាល់ឆ្នាំបាននោះទេ ព្រោះសន្ទុះកើនឡើងនៃមេរោគកូវីដ ១៩ នៅប្រទេសជិតខាងស្ថិតក្នុងកម្រិត ខ្ពស់ ដូច្នេះហើយ ទើបសម្រេចចិត្តប្ដូរឥរិយាបថ នៃការរត់ទៅជារត់ដោយស្ម័គ្រចិត្តខ្លួនឯង (VIRTUAL)នៅថ្ងៃទី៦ និង៧ កុម្ភៈនេះ។

ចំពោះលទ្ធផល គឺសាមីខ្លួនត្រូវផ្ញើតាម រយៈManulife MOVE App ដើម្បីទទួលមេដាយ ក្នុងករណីដែលការរត់នោះ បានទទួលថិរវេលាល្អ ។ អ្នករត់ ត្រូវតែមានភាពស្មោះត្រង់ លើលទ្ធផលរបស់ខ្លួន ទាំងអ្នករត់៣គីឡូម៉ែត្រ ៥គី ឡូម៉ែត្រ ១០គីឡូ ម៉ែត្រ និង២១គីឡូម៉ែត្រ ។

សូមបញ្ជាក់ដែរថា ដំបូងឡើយគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានិងគណៈ កម្មការរៀបចំការប្រកួតគ្រោងបើកការប្រ កួតទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៥ នៅអង្គរវត្តខេត្ត សៀមរាបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ សម្រាប់ទិវារត់នេះ យើងមិនអនុញ្ញាតឲ្យបរ ទេសដែលរស់នៅក្រៅប្រទេសចូលរួមឡើយ ដោយអនុញ្ញាតឲ្យជនបរទេស រស់នៅក្នុងប្រទេសតែ ប៉ុណ្ណោះ៕ ដោយ៖លី ភីលីព

Most Popular

To Top