មកដល់ពេលនេះ កីឡាករ ខ្សែបម្រើប្រយុទ្ធបារាំង Paul Pogba នៅតែបន្តមានទំនាក់ទំនង ជាមួយនឹងព័ត៌មាន ដោះដូរចេញ ពីក្លឹបបិសាចក្រហម
Man UTD នៅឡើយ ប៉ុន្តែនៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបលោក Ole Solskjare បានចេញមកបញ្ជាក់បដិសេធ អំពីដំណឹងនេះសាជាថ្មី។
លោក Ole Solskjare បានបញ្ជាក់ថាកីឡាករ Poga កំពុងតែសប្បាយចិត្តនៅក្នុងពេលនេះរស់នៅជាមួយនឹង Old Trafford ទោះបីជាកន្លង
មកពិតជាមានការអាក់អន់ចិត្តគ្នា ពិតមែនប៉ុន្តែគ្រូបង្វឹករូបនេះ មិនបានបញ្ជាក់លំអិតឬសន្យាបានទេ ថាតើគាត់នឹងអាចបន្ត រស់នៅទីនេះយូរប៉ុណ្ណានោះទេ។
គួរឲ្យដឹងទៀតដែរថា កុងត្រារបស់ Pogba បច្ចុប្បន្នមានត្រឹមតែឆ្នាំ២០២២ប៉ុណ្ណោះប៉ុន្តែ Goal បានដឹងថា រវាងក្លឹបនិងកីឡាករ គឺនៅមិនទាន់អាចចាប់ផ្តើម
ចរចាកុងត្រាថ្មីនៅឡើយ នោះទេ៕
ប្រែសម្រួល៖ស៊ុនលី