ព័ត៌មានចុងក្រោយ នៃការត្រៀមរៀបចំខ្លួន ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG របស់កីឡាករ Neymar នោះ កំពុងបានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍រីករាយមែនទែន ជាពិសេសក្លឹបបារាំងមួយនេះ និងតារាឆ្នើមៗមួយចំនួន របស់ក្លឹបផងដែរ។
ម្នាក់ក្នុងចំណោមនោះ ដែលត្រូវបានចេញផ្សាយ ដោយ the Goal បានសរសេរថា កីឡាករ Kylian Mbappe គឺជាអ្នកដែលបាន បង្ហាញពីក្តីរិករាយនេះមុនគេ ជាសាធារណៈក្រោយពេល បានទទួលដំណឹងថា Neymar នឹងអាចបន្តកុងត្រាថ្មី ជាមួយនឹង PSG ។
Neymar ដែលបានធ្វើដំណើរ មកដល់ទឹកដី PSG កាលពីឆ្នាំ២០១៧រូបនេះត្រូវបានគេដឹងថា ពិតជាមានបំណងចង់បន្តរស់ នៅទីនេះបន្ថែមទៀត ហើយទោះបីជាមានព័ត៌មាន អំពីការចាកចេញប៉ុន្មានខែចុង ក្រោយនេះក្តីជាលទ្ធផលគាត់ នឹងសម្រេចចិត្តចុងក្រោយ ក្នុងពេលឆាប់ខាងមុខនេះហើយ៕
ប្រែសម្រួល៖ ស៊ុនលី