លោក Giovanni Mauri ដែលត្រូវបានគេស្គាល់ថា ជាគ្រូបង្វឹកផ្នែកកាយសម្បទា របស់កីឡាករអន្តរជាតិ CR7 កាលពីគ្រានៅលេងជាមួយនឹងក្លឹប Real Madrid ទាំងអស់គ្នា
នោះបានលើកឡើងនៅថ្ងៃនេះ CR7 គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលលោកមិនធ្លាប់ជួបឡើយ។
លោក Mauri បានប្រដូចសុខភាព និងភាពម៉ាំមួនរបស់ CR7 ដូចទៅនឹង Zlatan Ibrahimovic ដែរដោយលោកហ៊ានអះអាងថា កីឡាករទាំង២រូបនេះ នឹងអាចបន្តលេងបាល់ទាត់អាជីពរហូតដល់អាយុ៤០ឆ្នាំ។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ Ibrahimovic នៅតែមានឈ្មោះជាកីឡាករដ៏សំខាន់សម្រាប់ AC Milan ទោះបីជានឹងឈានទៅដល់វ័យ៤០ឆ្នាំ ទៅហើយក្តីនៅក្នុងខែតុលាខាងមុខនេះ
ខណៈដែល CR7 ក៏ហាក់ដូចជាមិនមានសញ្ញាថមថយ អំពីកម្លាំងរបស់ខ្លួនដែរ ក្នុងវ័យ៣៦ឆ្នាំនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី